ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែមិថុនា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C
  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C
  • បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ * ក្នុងអំឡុងពេលជាមួយគ្នានោះក៏អាចមានផ្នែកនៃបណ្តាខេត្តខ្លះមានភ្លៀងធ្លាក់ច្រើន។
    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន
  • សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C
  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
  • នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
    ៣៖ តំបន់មាត់សមុទ្រ
  • សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
  • នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram