មូលហេតុ ចាប់ឃុំ ខ្លួន ដោយសារតែ អប់រំ មិនស្ដាប់ និង បន្ត បំពាន រហូតដុតព្រៃថែមទៀត…

ស្ទឹងត្រែង ៖ ក្មួយ ស្រី យ៉ុន ស្រី និច អាយុ ២៤ ឆ្នាំ មានកូនតូចអាយុ ៥ ឆ្នាំ ត្រូវ សមត្ថកិច្ច ចាប់ឃាត់ខ្លួន បញ្ជូនទៅ តុលាការ ហេីយត្រូវបាន ចៅក្រម ប៉ែន ផល្លីកា ចេញដីកា ឃុំខ្លួន ពីបទ កាប់រានដី ព្រៃយកជាកម្មសិទ្ធិ ក្នុង របៀង អភិរក្ស ជីវចម្រុះ ប្រព័ន្ធ តំបន់ ការពារ ធម្មជាតិ ភូមិ ភ្លុក ឃុំ ភ្លុក ស្រុក សេសាន ខេត្ត ស្ទឹងត្រែង ។

ប្រភព ពី សមត្ថកិច្ច នៅខេត្ត ស្ទឹងត្រែង បានអោយ ដឹងថា សមត្ថកិច្ច មិនចង់ចាប់ឃាត់ខ្លួន ក្មួយស្រី ទេ កន្លង មក សមត្ថកិច្ច បាន ហៅ មកអប់រំ ជាច្រើន លេី ច្រើន សារ រួចមកហេីយ តែ ក្មួយ ស្រី រូប នេះ មិនស្ដាប់ ហេីយ នៅ តែ បំពាន រហូតហ៊ានដុតព្រៃថែមទៀតផង ។ ប្រភព បានបន្តថា ទង្វើ របស់ ក្មួយ ស្រី នេះ គឺ មានអ្នកនៅពី ក្រោយខ្នង ជា សមាជិក ក្រុម ប្រឹក្សា ខេត្ត ម្នាក់ ទេីប ក្មួយស្រី បំពាន ម្ដងហេីយ ម្ដងទៀត ។

ទោះជាយ៉ាងណាក្ដី ការទន្ទ្រានដីរបស់រដ្ឋគឺជាទង្វេីខុសច្បាប់ ដូច្នេះ សូមបងប្អូន កុំធ្វេីអ្វីដែលច្បាប់ ហាមឃាត់ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram