បើគិតត្រឹម ល្ងាចថ្ងៃ ទី ១២ មិថុនានេះ អ្នក ពុល ស្រាថ្នាំចិនសែ«តាំងគួយ»កើនដល់៤១នាក់ និង ស្លាប់ ៧ នាក់!
ភ្នំពេញ៖ ករណីពុលស្រាថ្នាំចិនសែយីហោ«តាំង គួ យ » នៅ ស្រុក មង្គលបុរី ស្រុក ម៉ា ឡៃ និង នៅ ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ គិត ត្រឹម ម៉ោង ៥ ល្ងាច ថ្ងៃ ទី ១២ ខែមិថុនា ឆ្នាំ ២០២០ មាន អ្នក ពុល សរុប ចំនួន ៤១ នាក់ ( ស្ត្រី ៣ នាក់ ) និង ស្លាប់ កើនឡើង ដល់ ៧ នាក់ និង អ្នក សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ មាន ចំនួន៣៤ នាក់ ។
បើតាម លោក ជំទាវ ឱ វណ្ណ ឌី ន រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួងសុខាភិបាល បញ្ជាក់ ថា ក្នុង ចំណោម អ្នក សម្រាក ព្យាបាល នៅ មន្ទីរពេទ្យទាំង ៣៤ នាក់ គឺ មាន ម្នាក់ លាង ឈាម នៅ មន្ទីរពេទ្យ ក្នុង ខេត្តសៀមរាប ដែល មក ដល់ ពេល នេះ មាន សុខភាព ល្អ ហើយ ដឹងខ្លួន វិញ ហើយ និង អាច និយាយ បាន ។ ហើយ ក្រុម គ្រូពេទ្យ កំពុង បន្ត ចុះ អប់រំ សុខភាព ដល់ ប្រជាពលរដ្ឋ នៅ តំបន់ ដែល ពុល ស្រា ថ្នាំចិនសែ ទាំងនោះ ។
លោក ជំទាវ ឱ វណ្ណ ឌី ន ក៏ បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ កុំ ពិសា ស្រា ដែល គ្មាន ប្រភព ច្បាស់លាស់ ឬ ស្រា ដែល យក មក លាយ ដើម្បី ពិសា ព្រោះ អាច ប៉ះពាល់ ដល់ សុខភាព ធ្ងន់ធ្ងរ ហើយ រហូត ដល់ បាត់ បង់ជីវិត ថែម ទៀត ។
សូម រម្លឹក ថា ករណី ពុល ស្រា ថ្នាំចិនសែ យីហោ « តាំង គួ យ » បាន កើតឡើង កាលពី ថ្ងៃ ទី ៧ ដល់ ថ្ងៃ ទី ៩ ខែមិថុនា ឆ្នាំ ២០២០ នៅ ស្រុក មង្គលបុរី ស្រុក ម៉ា ឡៃ និង នៅ ក្រុង ប៉ោយ ប៉ែ ត ក្នុង ខេត្តបន្ទាយមានជ័យ ។
ស្រា ថ្នាំចិនសែ ដែល ពុល បណ្តាល ឲ្យ មាន អ្នក ស្លាប់ និង អ្នក ចូល ពេទ្យ សង្គ្រោះ បន្ទាន់ នេះ ច្រក ក្នុង ដប ទឹក សុទ្ធ រាង អង្កាញ់ ៗ ចំណុះ កន្លះ លី ត្រ ថ្លៃ ១០០០ រៀល ក្នុង ១ ដប ។
កាលពី ថ្ងៃ ទី ១១ ខែមិថុនា ឆ្នាំ ២០២០ អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បាន ជូនដំណឹង ដល់ បងប្អូន អាជីវករ លក់ដូរ ទំនិញ ទូទៅ ក្នុង ខេត្ត ជាប់ ព្រំដែន ថៃ នេះ ឲ្យ បាន ជ្រាប ថា ថ្មី ៗ នេះ មាន បងប្អូន ប្រជាពលរដ្ឋ ក្នុងស្រុក មង្គលបុរី ស្រុក ម៉ា ឡៃ និង ក្រុង ប៉ោយ ប៉ែ ត បាន ទទួលទាន ស្រាថ្នាំ ឈ្មោះ « ស្រាវ ថ្នាំចិនសែ តាំង គួ យ » ដែល ពុំ មាន ប្រភព ច្បាស់លាស់ បណ្តាល ឲ្យ ពុល ស្លាប់ និង ត្រូវ បាន សង្គ្រោះ បន្ទាន់ ជា បន្តបន្ទាប់ ។ បច្ចុប្បន្ន មន្ទីរ ជំនាញ បាន និង កំពុង យក វត្ថុ តាង ទៅ ធ្វើតេស្ត រក សារធាតុ ផ្សំ នឹង ផ្សព្វផ្សាយ ជា ព័ត៌មាន ក្នុង ពេល ដ៏ ខ្លី ខាង មុខ នេះ ។
ហេតុ ដូច្នេះ រដ្ឋបាល ខេត្តបន្ទាយមានជ័យ បាន ជម្រាប ជូនដំណឹង ដល់ បងប្អូន អាជីវករ លក់ដូរ ទំនិញ មេត្តា ផ្អាក ការ លក់ នូវ ប្រភេទ ស្រាថ្នាំ ឈ្មោះ « ស្រា ថ្នាំចិនសែ តាំង គួ យ » នៅ គ្រប់ បណ្តា ទីផ្សារ ទាំងអស់ និង តាម លំនៅ ឋាន មាន ដាក់ តាំង លក់ ក្នុង ខេត្ត រហូត ដល់ មានការ ជូនដំណឹង ផ្លូវការ ពី រដ្ឋបាល ខេត្ត ៕




