ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែងថ្មីអធិការអធិការរងនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស…!!
(ខេត្តតាកែវ) ៖
នៅរសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤
ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០ នៅអធិការដ្ឋានគរបាលស្រុកព្រៃកប្បាស មានពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខ
តំណែងថ្មីរបស់ អធិការ.អធិការរង នៃអធិការរដ្ឋាននគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អមដំណើរដោយលោកស្នងការរងនិងក្រុមការងារ រួមជាមួយលោក ញ៉ែម ស្រស់អភិបាលនៃគណ:អភិបាលស្រុកព្រៃកប្បាស បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំង។
១.លោកវរ:សេនីយ៍ទោ ឡេង ប៊ុនឡុង អធិការរងផ្នែកសណ្តាប់ធ្នាប់ស្រុកព្រៃកប្បាស មកជាអធិការស្រុកព្រៃកប្បាសវិញជំនួសលោក ជុំ ឈឿន ដែលបានចូលនិវត្ត។
២. លោកវរ:សេនីយ៍ត្រី តំ ខ្លឹម នាយផ្នែករដ្ឋបាលសរុបនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មកជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស និង មានការបំពាក់ស័ក្កិដល់អធិការងផងដែរ៕







