អភិបាលខណ្ឌឬស្សីកែវ ប្រាប់មន្ត្រីឱ្យយកចិត្តទុកដាក់លើការផ្ដល់សេវាឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំបើកកិច្ចប្រជុំសំណេះសំណាលមួយ ក្នុងគោលដៅពង្រឹងការងារ ផ្តល់សេវាការងាររដ្ឋបាល ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យជូនប្រជាពលរដ្ឋ ស្ថិតនៅសាលាខណ្ឌ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
កិច្ចប្រជុំរបស់លោក ឯក ឃុនដឿន ក៏មានការចូលរួមពីអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យជុំនាញខណ្ឌ បុគ្គលិកជាប់កិច្ចសន្យា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីក្រោមឱវាទ ដែលជាសហការីមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំដែរលោក ឯក ឃុនដឿន បានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកជាប់កិច្ចសន្យា អំពីជីវភាព និងត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់ជានិច្ច លើការងារ ពង្រឹងផ្តល់សេវាសាធារណៈ ការងាររដ្ឋបាល និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយនឹងអនាម័យឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram