លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញជាអធិបតី ក្នុងពិធីចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋចំនួន ១០១គ្រួសារ ដែលរស់នៅក្នុងសហគមន៍រុងរឿង និងតាមមាត់ប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដេីមថ្កូវ….
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញជាអធិបតី ក្នុងពិធីចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋចំនួន ១០១គ្រួសារ ដែលរស់នៅក្នុងសហគមន៍រុងរឿង និងតាមមាត់ប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។
ជាមួយគ្នានេះផងដែរបាននាំយកអាល់កុលចំនួន ០២កានជូនដល់សហគមន៍រុងរឿង និងចែកក្រម៉ាដល់បងប្អនប្រជាពលរដ្ឋក្នុងម្នាក់ ចំនួន ០១ ផងដែរ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ អធិការ អធិការរងនគរបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យទាំង ១១ រដ្ឋបាលសង្កាត់ផ្សារដេីមថ្កូវ ប៉ុស្ដិ៍នគរបាលសង្កាត់ផ្សារដេីមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។






