ចោរចំនួន០៣នាក់ឆក់កាបូបពីស្រ្តីម្នាក់បានសម្រេចជិះរត់ផ្អើលពលរដ្ឋដេញចាប់បានម្នាក់ រីឯ២នាក់ទៀតរត់គេចខ្លួនបាត់ …

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីអ្នកជិះកង់ម្នាក់ ហើយព្យាយាមជិះរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបានម្នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង១០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅតាមផ្លូវក្នុងបុរីញូវហូម ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ឈុន សាវុធ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ។ ចំណែកបក្សពួក២នាក់ទៀតមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ជនរងគ្រោះមានឈ្មោះ សូ សុផា អាយុ៤០ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ នៅក្នុងកាបូបនោះមានលុយតែ៧មុឺនរៀល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់១គ្រឿង ម្នាក់ឯងធ្វើដំណើរតាមផ្លូវនៅក្នុងបុរីញូវហូម ភូមិត្រពាំងថ្លឹង១ ដោយមានស្ពាយកាបូបមួយផង ស្រាប់តែជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាBeat ពណ៌ខៀវ ទៅធ្វើសកម្មភាពឆក់បានសម្រេច ស្រែកផ្អើលឆោឡោ ពលរដ្ឋជួយចាប់ ទាញធ្លាក់ជនសង្ស័យបានម្នាក់ យកកាបូបលុយបានមកវិញ ។ ចំណែក២នាក់ទៀត បើកម៉ូតូគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram