ស៊ីហ្គេម! កម្ពុជា ដណ្តើមមេដាយមាសទី៤ ដោយកីឡាករ វា មិថុនា នៃកីឡាតេក្វាន់ដូរ WT
(ហាណូយ)៖ កីឡាករតេក្វាន់ដូ WT កម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿងទៀត សុរបបាន ៤គ្រឿង បន្ទាប់ពីកីឡាករ វា មិថុនា ក្រោយយកឈ្នះកីឡាការិនីហ្វីលីពីន នៃវិញ្ញាសាបុរស Kyorugi កម្រិតទម្ងន់ ៧៤គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១នេះ នៅប្រទេសវៀតណាម។
បញ្ជាក់ផងថា គិតត្រឹមពេលនេះអត្តពលិកកម្ពុជា ដណ្តើមមេដាយមាសជូនជាតិបាន ៤គ្រឿងហើយ ដែលធ្វើបានដោយកីឡាឃីកបុកស៊ីង ទូច រ៉ាឆាន់, ទី២ ប្រភេទកីឡាប៉េតង់ រកបានដោយកីឡាករ ស៊ីន វង់ និងកីឡាការិនី វង ចន្ថា ខណៈមេដាយមាសទី៣ យកបានដោយកីឡាវ៉ូវីណាម ក្នុងវិញ្ញាសាក្រុម នារី១ បុរស៣ (ការពារខ្លួនមានអាវុធ) ដែលមានកីឡាករិនី ប៉ាល់ ឆរស្ម៊ី, កីឡាករ លី បូរ៉ាមី, កីឡាករ ជ្រិន ប៊ុនឡុង និងកីឡាករ ប្រាក់ សុវណ្ណនី នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១នេះ៕



