ចិន និងជប៉ុនប្រកាសផ្តល់ជំនួយ ទៅកាន់ប្រទេសដីកោះ Tonga ដែលរងគ្រោះដោយសារ បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធនេះបានប្រកាសថា ខ្លួននឹងផ្ដល់ជំនួយច្រើនជាង ១លានដុល្លារ ដល់ប្រទេសដីកោះតុងហ្កា Tonga ដែលបាននិងកំពុងទទួលរងគ្រោះ ក្រោយការវាយប្រហារដោយរលកយក្សស៊ូណាមិ បង្កឡើងដោយការផ្ទុះភ្នំភ្លើង នៅក្រោមបាតសមុទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើតាមអនុប្រធានខុទ្ទការល័យនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីកូ អ៊ីសូហ្សាគិ (Yoshihiko Isozaki) ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។
ការប្រកាសផ្ដល់ជំនួយរបស់ជប៉ុនធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលចិនកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក៏បានសន្យាបញ្ជូនជំនួយទៅកាន់ប្រទេសតុងហ្កាផងដែរ។


បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) កញ្ចប់ជំនួយរបស់ចិនក្នុងនោះរួមមានទឹកស្អាត និងចំណីអាហារ រួមទាំងសម្ភារៈសំខាន់ៗជាច្រើនទៀត ដែលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសតុងហ្កា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram