ស្រ្តីញៀនល្បែងភ្លេចគិតផ្ទះសម្បែង ត្រូវបានចាប់មកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើកិច្ចសន្យា…
(កំពង់ធំ) ស្ដ្រីញៀនល្បែងជាច្រើននាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសាស្ត្រក្រុង ស្ទឹងសែន ខេត្តកំពង់ធំ។
តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ អុ៊ក កុសល ស្នងការនគរបាលខេត្ដកំពង់ធំ បានបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ
កម្រិតស្រាល សហការជាមួយកម្លាំង នៃអធិការដ្ឋាន
នគរបាលក្រុងស្ទឹងសែន បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅចំណុចផ្ទះ ឈ្មោះ ឆឹង សឿន ភេទស្រី ក្នុងភូមិ
ស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ចំពោះប្រតិបត្ដិការ សមត្ថកិច្ចជំនាញឃាត់ខ្លួនមនុស្សចំនួន១៥នាក់ (ស្រី) និងដកហូតវត្ថុតាងរួមមាន បៀចំនួន០២ហ៊ូ, គ្រាប់ខ្លាឃ្លោកចំនួន៤៥គ្រាប់, គម្របចំនួន០៣, ចានថ្មចំនួន០៦, កម្រាលចំនួន០១, ហានតោ
ចំនួន០១សន្លឹក, ប្រាក់រៀលចំនួន៤៧៥០០ រៀល ។
ក្រោយបង្ក្រាបអ្នកញៀនល្បែងទាំងអស់ ត្រូវបានបញ្ចូនមកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន មកធ្វើកិច្ចសន្យា អប់រំ ណែនាំបញ្ឈប់ការលេងល្បែងស៊ីសង ហើយឲ្យគាត់វិលត្រឡប់ទៅផ្ទះវិញ៕




