ផ្ទះវីឡាដ៏ធំស្កឹមស្កៃ របស់លោកឧកញ៉ាក្មេង បង្កប់ បៀអាប៉ោងសង្វៀនមាន់ជល់ខុសច្បាប់ បានយ៉ាងរលូនដោយគ្មានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ
ព្រៃវែង: យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅម្ដុំ ក្បែរផ្ទះលោកឧកញ៉ាក្មេងបានដោយដឹងថា ពួកគាត់តែងតែឃើញអ្នកញៀនល្បែងស៊ីសងគ្រប់ប្រភេទចូលទៅក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់លោកឧកញ៉ាក្មេងជារៀងរាល់ថ្ងៃបានយ៉ាងរលូនដោយគ្មានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ ប្រភពដដែលបានបន្តថា
ប្រជាជនរស់នៅ ភូមិស្វាយសាក់.ឃុំពោធិ៍ទី.ស្រុកសុីធរកណ្តាល.ខេត្តព្រៃវែង
ពួកគាត់ទាំងអស់គ្នាខ្លាចញញើតអំណាចទឹកប្រាក់របស់ឈ្មោះ ភក្ត្រា ហៅឧកញ៉ាក្មេង និងលោកមករា ជាមេការមើល ខុសត្រូវ កន្លែងបើកល្បែងស៊ីសងសង្វៀនមាន់ជល់ ខុសច្បាប់ ខាងលើចាប់ពីថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ យ៉ាងគគ្រឹកគគ្រេងតែម្តង។
ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង
និងឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ នគរបាលខេត្តព្រៃវែង សូមមេត្តាចាត់វិធានការណ៍បង្រ្កាបទៅលើទីតាំងសង្វៀនជល់មាន់ បង្កប់បៀ អាប៉ោង ខាងលើនេះផង។
សូមកុំបណ្តែតបណ្តោយជាបន្តទៀតអី ដើម្បីចូលរួមភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល ប្រាប់ឱ្យមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តតាមតួនាទីរៀងៗខ្លួន ។
ថ្ងៃ ទី៨ ខែ មិថុនា ឆ្នាំ២០២០






