លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ចោទប្រកាន់ចំៗ ថា ឧកញ៉ា លឹម សុផល ប្រធានក្រុមហ៊ុន លឹម ស៊ីវម៉ីកំពុងក្តោបក្តាប់ទីផ្សារនាំជ្រូករស់ពីប្រទេសថៃចូលកម្ពុជា ផ្តាច់មុខតែម្នាក់ឯងគត់….
ភ្នំពេញ៖លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ចោទប្រកាន់ចំៗ ថា ឧកញ៉ា លឹម សុផល ប្រធានក្រុមហ៊ុន លឹម ស៊ីវម៉ី កំពុងក្តោបក្តាប់ទីផ្សារនាំជ្រូករស់ពីប្រទេសថៃចូលកម្ពុជា ផ្តាច់មុខតែម្នាក់ឯងគត់ ដែលខុសពីការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលមានលោក វេង សាខុន ជារដ្ឋមន្ត្រី។
បាវទំហំធំអាល្លឺម៉ង់NAUE ផ្តាច់មុខដោយក្រុមហ៊ុន: Chamreoun Rith Co.,ltd បានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ2019បើតាមលោក សាន់ ចាន់ថេត គឺ ក្រុមហ៊ុនចំនួន៥ទៀត បានផ្ទេរសិទ្ធិអាជ្ញាប័ណ្ណអោយក្រុមហ៊ុម លឹម ស៊ីវម៉ី រួចរាល់ ។លោក សាន់ ចាន់ថេត អះអាងប្រាប់CPNS NEWS ថា លោកមានភស្តុតាងក្នុងដៃគ្រប់គ្រាន់ ចំពោះការលើកឡើងនេះ ហើយលោកក៏មានគម្រោងរៀបចំឯកសារប្តឹងទៅក្រសួងកសិកម្ម ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ដើម្បីស៊ើបអង្កេតករណីដ៏រសើបមួយនេះ ។
លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពី «ជ្រូកឡើងថ្លៃខុសប្រក្រតី» នៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ ។
សន្និសីទសារព័ត៌មាន របស់សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា នាពេលនេះ ធ្វើឡើងក្រោយពេលក្រសួងកសិកម្ម បានសម្រេចដកហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ដានី ដេង របស់លោក ខូវ ហេង ដែលត្រូវបានរកឃើញថា មានកំហុសជាច្រើនលើកច្រើនសារ និង ធ្លាប់ធ្វើកិច្ចសន្យារួចរាល់ហើយដែរ ។
លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា សម្តែងជាចម្ងល់ថា ក្រុមហ៊ុនដទៃទៀត ក៏មានកំហុសដែរ ហេតុអ្វី ? ក្រសួងកសិកម្មដកហូតតែអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ដានី ដេង របស់លោក ខូវ ហេង ដែលបញ្ហានេះ លោកចោទប្រកាន់ ថា ក្រសួងមានចេតនាកម្ចាត់ក្រុមហ៊ុនមួយនេះ ចេញ ដើម្បីអោយក្រុមហ៊ុន លឹម ស៊ីវម៉ី របស់លោកឧកញ៉ា លឹម សុផល ក្តោបក្តាប់ទីផ្សារជ្រូករស់នាំចូលពីប្រទេសថៃមកកម្ពុជា ផ្តាច់មុខតែម្នាក់ឯង ។
ទោះបីយ៉ាងណា លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព និង ផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងសន្នីសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ថ្លែងថា ក្រសួងមិនអនុញ្ញាតអោយមានទីផ្សារផ្តាច់មុខនោះទេ ពោលគឺ បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៦ បានទទួលអាជ្ញាប័ណ្ណពីក្រសួង ដើម្បីនាំជ្រូករស់នាំចូលពីប្រទេសថៃមកកម្ពុជា ។
ដោយឡែក ការសម្រេចដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុន ដានី ដេង របស់លោក ខូវ ហេង គឺ លោក តាន់ ផាន់ណារ៉ា អះអាងថា ដោយសារក្រុមហ៊ុនមួយនេះ បានធ្វើខុសគោលការណ៍ណែនាំរបស់ក្រសួងជាច្រើនលើកច្រើនសារ ។ ប៉ុន្តែអ្នកជំនួញនាំជ្រូកចូលខ្លះបានរំលោភច្បាប់នាំទៅលក់ដល់ប្រទេសវៀតណាម បែជាអគ្គពេទ្យសត្វមិននិយាយទៅវិញ ។





