រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាត នៅបុរីពិភពថ្មីឈូកវ៉ា២ ដោយបានភ្ជាប់បំពង់ចែកចាយរួចរាល់ មានទឹកស្អាតប្រើប្រាស់ឡើងវិញ

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាត នៅបុរីពិភពថ្មីឈូកវ៉ា២។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Cpns news ទទួលបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមការងារជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ចប់នូវបេសកកម្ម ក្នុងការដាក់បំពង់មេនាំទឹកស្អាត និងបានកាត់ភ្ជាប់ ទៅបំពង់ចែកចាយទឹកស្អាត ក្នុងបុរីពិភពថ្មី ឈូកវ៉ា២ ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក្រុមការងារបានបើកវ៉ានបញ្ចូលទឹកបញ្ជូន ទៅជួយផ្គត់ផ្គង់តំបន់ខាងលើនេះ។
ស្របពេលជាមួយការបើកបញ្ចូលទឹកនេះ នឹងបណ្តាលឲ្យមានភាពល្អក់កករ កើតឡើងនៅតាមផ្ទះរបស់អតិថិជន ក្នុងបុរីពិភពថ្មីឈូកវ៉ា២។ អាស្រ័យហេតុនេះ សូមអតិថិជនមេត្តា បើកទឹកបង្ហូរចោលចន្លោះពី១០នាទី ទៅ១៥នាទី នោះទឹកនឹងត្រឡប់មកសភាពថ្លាធម្មតាឡើងវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram