ក្មេងស្រីដែលមានជំងឺត្អកដោយម្តាយស្លាប់ចោល ឪពុកមានជំងឺពង់ក និងបងមានជំងឺប្រសៃប្រសាទត្រូវបាន……….
កាលថ្ងៃ២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុល រតនា បានជួយឧបត្ថម្ភដល់ក្មេងស្រីដែលមានជំងឺត្អក ហើយម្តាយបានស្លាប់ចោលនាងទៀត ចំណែក ឪពុកមានជំងឺពង់ទកដែលទើបតែធ្វើការវះកាត់កាលពីព្រឹកមិញនេះ និងបងប្រុសម្នាក់ទៀតមានជំងឺប្រសៃប្រសាទប្រចាំកាយជាច្រើនឆ្នាំមកហើយ។ ដោយឃើញពីភាពរងទុក្ខវេទនារបស់ក្រុមគ្រួសាររបស់ក្មេងស្រីដ៏កំសត់នេះ ឯកឧត្តម ប៉ុល រតនា បានឧបត្ថម្ភទឹកប្រាក់ចំនួន 200$(ពីររយដុល្លាគត់) ហើយ ឯកឧត្តមគ្រោង សាងសង់ផ្ទះជូនទៅដល់ពួកគាត់ ដែលស្ថិតក្នុងស្ថានភាពលំបាកយា៉ងខ្លាំង។ បើយោងទៅតាមគណនីហ្វេបុក របស់យុវជន រ៉ាហ្វីន បានថ្លែងអំណរគុណជាខ្លាំង ទៅលើសកម្មភាពសប្បុរសធម៌ និងចិត្តសប្បុរសរបស់ ឯកឧត្តម ប៉ុល រតនា គាត់បានហៅ ឯកឧត្តម នូវឈ្មោះក្រៅផ្សេងមួយទៀតថា ឯកឧត្តម ចិត្តធម៌ ថែមទាំងជូនពរ ឯកឧត្តម ព្រមទាំងគ្រួសាររបស់ ជួបតែសំណាងល្អ សុខភាពល្អ ប្រាថ្នាអ្វីអោយបានដូចបំណង សម្រស់អោយកាន់តែស្អាត អាយុវែង និងក្រុមហ៊ុន ការងារកាន់តែរីកចំរើន។ ហើយលោកសង្ឃឹមថា ចិត្តធម៌របស់ ឯកឧត្តម នឹងបន្តជួយអ្នកទីទាល់ក្រផ្សេងៗទៀត ហើយយុវជននោះបានបន្តទៀតថា សុំអំពើល្អ របស់ ឯកឧត្តមទាំងអស់ អល់ឡោះព្រះជាម្ចាស់និងទទួលយក អាម៉ីនៗ។ ឯកឧត្តម ប៉ុល រតនា បានបញ្ជាក់ថា លោកនឹងយកចិត្តទុកដាក់ជួយរាល់ភាពលំបាករបស់ប្រជាពលរដ្ឋ មិនថាលោករវល់មមាញឹកនឹងការងារយ៉ាងណាក៏ដោយ ក៏លោកនៅតែបន្តចិត្តសប្បុរសរបស់លោកជួយដល់ ប្រជាពលរដ្ឋជួបការលំបាកជានិច្ច។




