ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំ ព្រែកចង្ក្រាន បានមកជួប កុមារី ហាក់ ថារី ភេទ ស្រី អាយុ ១០ ឆ្នាំ ដែលត្រូវភ្លើងឆេះជើង….

ថ្ងៃ អង្គារ៍ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅវេលាម៉ោង 9:00 នាទីព្រឹក ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំ ព្រែកចង្ក្រាន បានមកជួប កុមារី ហាក់ ថារី ភេទ ស្រី អាយុ ១០ ឆ្នាំ ដែលត្រូវភ្លើងឆេះជើង កាលពីថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យ បង្អែកស្រុក ស៊ីធរកណ្ដាល សមាសភាពចូលរួមមាន: – លោក យឹម យូគង់ អភិបាលស្រុក ស៊ីធរកណ្តាល និង សហការី – លោក លី សំអឿន មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាល ។ សម្ភារៈឧបត្ថម្ភតាមរយះលោក អភិបាលស្រុកមាន: – ថវិកា ១៥០ ០០០ រៀល ឧបត្ថម្ភដោយ ឯ.ឧ ជា សុមេធី ប្រធានកាកបាទ ក្រហមខេត្ត ព្រៃវែង – ឧបត្ថម្ភដោយ ឯ.ឧ ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិ និងឯ.ឧ នឹម ច័ន្ទតាណា អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំ ព្រែកចង្ក្រាន រួមមាន អង្ករ ៥០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង អ៊ីឈិតាន់ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអុីវ ១ យួរ ទឹកសុទ្ធ ២ យួរ និង ចំណាយការព្យាបាលទាំងអស់

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram