ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែមេសា, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
ក្រសួងបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ °C
  • អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែង
    ខ្លះក៏អាចមានភ្លៀងច្រើនជាបង្គួរផងដែរ។
    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
  • អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
    ៣៖ តំបន់មាត់សមុទ្រ
  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
  • អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះខេត្តកោះកុង អាចទទួលនូវបរិមាណទឹកភ្លៀងច្រើនជាងគេ។
    ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram