កីឡាករកេនយ៉ា Chebet ដណ្តើមបានជ័យជំនះ ក្នុងព្រឹត្តិការណ៍ Boston Marathon ជាជ័យជំនះធំលើកដំបូង
(បូស្តុន)៖ កីឡាករសញ្ជាតកេនយ៉ា Evans Chebet បានដណ្តើមជ័យជំនះ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង Boston Marathon នាសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ ដោយប្រើពេលវេលា២ម៉ោង៦នាទីនិង៥១វិនាទី, ជាមួយនឹងកីឡាកររួមសញ្ជាត Lawrence Cherono ទទួលបានចំណាត់ថ្នាក់លេខ២ និង Benson Kipruto ទទួលបានចំណាត់ថ្នាក់លេខ៣, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ។
វាគឺជាការដណ្តើមបានជ័យជំនះដ៏ធំលើកដំបូង សម្រាប់កីឡាករ Chebet ដែលបានបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី៤ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង នាទីក្រុង London កាលពីឆ្នាំមុន៕





