រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍ជិត៤ម៉ឺននាក់

(ព្រះវិហារ)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២២នេះ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចណ៍ចូលមកកម្សាន្តទីតាំងសង្ក្រាន ដែលបានរៀបចំ និងតាមតំបន់រម្មណីយដ្ឋាននានា មានចំនូនជិត ៤មុឺននាក់។


បើតាមលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន CPNS News នៅព្រឹកថ្ងៃទី១៧ខែមេសា ឆ្នាំ២០២២នេះថា៖ «ត្រឹមរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃចូលឆ្នាំប្រពៃណីជាតិ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកម្សាន្តតាមរម្មណីយដ្ឋានានា មានចំនួន ៣៨,៦៩៦នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ មានចំនួន ៣៨,៥៦៣នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិ មានចំនួន១៣៣នាក់។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ភ្ញៀវទេសចរ ដែលបានទស្សនាតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ព្រមទាំងកម្សាន្តសប្បាយ នៅតាមទីតាំងរៀបសង្រ្កាន្តឆ្នាំថ្មី នៅក្នុងខេត្តសរុបចំនួន ២៤,២៦៤នាក់ ក្នុងនេះភ្ញៀវជាតិ ២៤,២១១នាក់ និងភ្ញៀវបរទេសចំនួន ៥៣នាក់។
សូបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រៅពីទីតាំងសង្ក្រាន្តដែលបានរៀបចំលេងកម្សាន្ត នៅក្នុងខេត្តព្រះវិហារ និងនៅតាមក្រុង ស្រុកទាំង៨ ភ្ញៀវទេសចរបានទៅកម្សាន្តនៅរម្មណីយដ្ឋានរួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកែរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ និងទឹកធ្លាក់ព្រះនិម្មិត ជាប់ព្រំដែនឡាវ ស្ថិតក្នុងស្រុកឆែប៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram