ប្រតិភូរដ្ឋបាលខណ្ឌចំនួន៣ នៅមុនចូលឆ្នាំខ្មែរ នាំយកអំណោយឧបត្ថម្ភដល់កងទ័ពវរៈ៣៩១ និងកងពលតូចឣន្តរាគមន៌លេខ៩ ប្រចាំទិសព្រះវិហារ

(ភ្នំពេញ)៖ គណៈប្រតិភូខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរង នៃគណៈឣភិបាលខណ្ឌឫស្សីកែវ តំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងខណ្ឌដូនពេញ ហើយនឹងខណ្ឌជ្រោយចង្វា នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ពោលគឺនៅមុនចូលឆ្នាំខ្មែរ បានចុះមកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជាច្រើន និងថវិកាផងដែរ មកចែកជូនចងសម្ពន័មេត្រីភាពដល់កងទ័ពវរៈ៣៩១ និងកងពលតូចឣន្តរាគមន៌លេខ៩ ដែលកំពុងឈរជើងការពារព្រំដែន នៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


គណៈប្រតិភូរដ្ឋបាលខណ្ឌទាំង៣ (ខណ្ឌឫស្សីកែវ-ខណ្ឌដូនពេញ-ខណ្ឌជ្រោយចង្វា) បើទោះបីជាមានភារកិច្ចមមាញឹកយ៉ាងណាក្តី ក៏មិនបានភ្លេចការចុះមកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់កងទ័ពវរៈ៣៩១ និងកងពលតូចឣន្តរាគមន៌លេខ៩ ដែលបានចងសម្ពន័មេត្រីភាពឡើយ ក្រៅពីប្រតិភូខណ្ឌទាំង៣ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះកងទ័ពវរៈ៣៩១ និងកងពលតូចឣន្តរាគមន៌លេខ៩ ដែលកំពុងឈរជើងលះបង់ការពារបូរណៈ ភាពទឹកដី។
មេបញ្ជាការវរៈ៣៩១ និងកងពលតូចឣន្តរាគមន៌លេខ៩ ក៏បានលើកឡើងបង្ហាញពីស្ថានភាពតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ល្អ ដោយពុំមានបាតុភាពអ្វីកើតឡើងគួរកត់សម្គាល់ឡើយ ក្នុងការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះស្មារតី ការពារអធិបតេយ្យបូរណៈ ភាពទឹកដី និងការខិតខំជំរុញការលើកកម្ពស់ជីវភាពកងទ័ព ក៏ដូចគ្រួសារកងទ័ពឲ្យកាន់តែប្រសើរឡើង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram