លោកទី សុវិថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារចូលរួម ប្រកាសផ្សព្វផ្សាយព្រះរាជក្រិត្យបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតក្នុងឪកាសបុណ្យវិសាខបូជាឆ្នាំ២០២០…
.
ដោយ: មាន សុវណ្ណារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ លោកទី សុវិថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ អញ្ជើញចូលរួម ប្រកាសផ្សព្វផ្សាយព្រះរាជក្រិត្យបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ក្នុងឪកាសបុណ្យវិសាខបូជាឆ្នាំ២០២០ ដែលមានការចូលរួមពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២យន់ ម៉ានី ប្រធានពន្ធនាគារខេត្ត ព្រមទាំងក្រុមការងារនិងទណ្ឌិតជាច្រើនរូបបានចូលរួមផងដែល នៅពន្ធធានាគាខេត្តព្រះវិហារ។
នាឱកាសនោះដែលលោក ទី សុវិថាល់ បានប្រកាសផ្សព្វផ្សាយព្រះរាជក្រិត្យបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតក្នុងឪកាសបុណ្យវិសាខបូជាឆ្នាំ២០២០ សម្រាប់ទណ្ឌិតនៅពន្ធនាគារខេត្តព្រះវិហារ ដែលខិតខំកែប្រែកសាងខ្លួនបានល្អទទួលបានចំនួន០២នាក់ទណ្ឌិតស្រ្តី០១ «បន្ថយទោសរយ:ពេល៦ខែដល់ស្រ្តីម្នាក់» និង«បន្ថយទោសរយ:ពេល១២ខែ ដល់ទណ្ឌិតបុរសម្នាក់ »។
លោក ទី សុវិថាល់ បានផ្ដាំផ្ញើរដល់អ្នកទោសទាំងអស់ត្រូវខិតខំកែខ្លួន ធ្វើជាមនុស្សល្អដើម្បីសង្គម និងដើម្បីខ្លួនឯង បើយើងខំកែខ្លួន ក្នុងឱកាស់បុណ្យជាតិម្ដងនិងមានការស្នើរសូមលើកលែងទោស និងបន្ធូបន្ថយតាមដែលអាចទៅបានសំខាន់ថា ខ្លូនយើងធ្វើបានឬក៏អត់ ។ ហើយអ្នកទោសទាំងអស់ត្រូវចូលរួមសម្អាត់អនាម័យឲបានស្អាតល្អ និងហាត់ប្រាណជាប្រចាំផង ដើម្បីសុខភាពនិងជាសផុតពីជំងឺដង្កាត់ផ្សេងៗ ។



