សូមសរសើអ៊ុប្រុសម្នាក់បើករថយន្តស៊េរីទំនើប lexus lx570 បុករបាំងថ្មពុះចែកទ្រូវផ្លូវបាក់អស់២កង់ ត្រូវបានបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយពេញទំហឹង រួចជូនលុយ២០០ដុល្លារឲ្យម្ចាស់ម៉ូតូបន្តែមទៀត

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់បើករថយន្ត lexus lx 570 មួយគ្រឿងគេចពីម៉ូតូជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតនិងរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៣០ នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២នៅចំណុចមុខផ្សារទំនើបស៊ីធីម៉ល តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្ត lexus lx 570 ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជា SN-56788ធ្វើដំណើរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតមកខាងឆ្វេងដៃគេចពីម៉ូតូមួយគ្រឿងក៍ជ្រុលទៅបុករបាំថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២ កង់ ចំណែករថយន្តខ្ទេចមួយចំហៀងខាងមុខខាងឆ្វេងនិងដាច់កាឡេកង់ទៅមុខលែងរួច ខណៈនោះគេឃើញបុរសម្នាក់ជិះម៉ូតូស៊ុយស៊ូគីលេតមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1GW-6318ធ្វើដំណើរមកពីក្រោយវ៉ាក់អើជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតនិងរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុ បន្ទាប់ម្ចាស់រថយន្តមិនទាសំណងពីម្ចាស់ម៉ូតូទេ បានជូនលុយចំនួន២០០ដុល្លារបន្តែមទៅឲ្យខាងម្ចាស់ម៉ូតូដើម្បីយកទៅជួសជុលនិងព្យាបាលរបួស ចំណែករថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram