រថយន្តសាំយ៉ុងបុករះរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយរថយន្តសាំយ៉ុងមួយគ្រឿងបេីកបរដោយបរសម្នាក់បុករះបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះកេីតឡេីងវេលាម៉ោង 10:20 នាទី ថ្ងៃទី 22 មិនា ឆ្នាំ2022 តាមបណ្តោយ មហាវិថីសហពន្ធ័រស្សុី ត្រង់ចំណុចស្ទុបព្រៃជីសក្ក័ សង្កាត់ ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា ដំបូងមានរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌លឿង បេីកបរដោយបុរសម្នាក់ ស្លាកលេខ ភ្នំពេញ 2BF 5940 ទិសដៅពីកេីតមកលិចបេីកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុខាងលេីស្រាប់តែមានម៉ូតូ Honda Dream សេ១២៥ មួយគ្រឿង ពណ៌ខ្មៅបេីកបរនិងរួមដំណេីរដោយបុរស2នាក់ធ្វេីដំនេីទិសដៅបញ្រ្ចាស់គ្នាក៏បានបត់ត្រលប់ក្រោយត្រង់ចំណុចកេីតហេតុខាងលេីត្រូវរថយន្តសាំយ៉ុងខាងលេីបុកពីចំហៀងពេញទំហឹងបណ្តាលអោយនាក់បេីកបរម៉ូតូរបួសធ្ងន់ចំណែកនាក់រួមដំណេីរពីក្រោយសំណាងល្អមិនរងរបួសទេ។
រីឯរថយន្តសាំយ៉ុងបង្ករខាងលេីមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុករថយន្ត ព្រុសពណ៌ ស្ករ មួយគ្រឿងទៀតចតចោលក្បែកន្លែងកេីតហេតុខាងលេីពីក្រោយពេញទំហឹងបណ្តាលអោយខូចខាយយ៉ាងដំណំ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ចំណែកនាក់បេីបរថយន្តបង្ករត្រូវសម្ថកិច្ចឃាត់ខ្លួនយកទៅសាកសួនៅប៉ុស្ត៍នគរបាលសង្កាត់ចោមចៅទី៣ ចំពោះរថយន្តនិងម៉ូតូទាំង3គ្រឿង ត្រូវសម្ថកិច្ចវាស់វែងយកទៅរក្សាទុករងចាំការដោះស្រាយនាពេលខាងមុខ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram