Liverpool យកឈ្នះ Arsenal ២-០ បន្ថយគម្លាតពីក្រុមកំពូលតារាង Man City មកនៅត្រឹម ១ពិន្ទុ

(ក្រុងឡុងដ៍)៖ ជ័យជម្នះ ២-០ ទៅលើម្ចាស់ផ្ទះកាំភ្លើងធំ Arsenal នាយប់មិញនេះ បានធ្វើឲ្យ Liverpool ចាញ់ពិន្ទុក្រុមកំពូលតារាង Manchester City មកនៅត្រឹម ១ពិន្ទុប៉ុណ្ណោះគិតត្រឹមសប្តាហ៍ទី២៩ ជើងទី២ របស់ពួកគេ។
ការរកបានម្នាក់ ១គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធទាំងពីរ Diogo Jota និង Roberto Firmino នៅកីឡដ្ឋាន Emirates ក្នុងវគ្គទី២ នោះបានធ្វើហង្សក្រហមរបស់លោក Jurgen Klopp មាន ៦៩ពិន្ទុ គ្រាដែលក្រុមការពារជើងឯក Premier League គឺមេឃខៀវ Man City មាន ៧០ពិន្ទុនោះ ដែលត្រូវប៉ះគ្នាសម្រាប់ជើងទី២ នាខែមេសា ឆ្នាំ២០២២។


នេះជាកំណត់ត្រាឈ្នះលើកទី៩ ក្នុងលីគសម្រាប់ Liverpool បន្តប្រជែងកៅអីកំពូលតារាងជាមួយ City ជាបន្តទៀត នៅពេលពួកគេបំបាក់ Brentford ៣ទល់នឹង០ នៅកីឡដ្ឋាន Anfield នាថ្ងៃទី១៦ ខែមករា ដោយកាលនោះចាញ់ពិន្ទុ ពីក្រុមកំពូលតារាង ៨ពិន្ទុ។
គិតត្រឹមពេលនេះ Liverpool នៅសល់ពាន ៣ទៀតដែលត្រូវប្រជែង ដ្បិតពាន FA Cup ត្រូវប៉ះក្រុមមកពី Championship គឺ Nottingham Forest ជាមួយនឹងការឡើងដល់វគ្គ ៨ក្រុមចុងក្រោយផងដែរនៃពានអឺរ៉ុប UEFA Champions League និងសល់ ៩ប្រកួតទៀតនៅពានលីគអង់គ្លេស Premier League៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram