កីឡដ្ឋាន Camp Nou របស់ក្លិប Barcelona នឹងត្រូវប្តូរឈ្មោះថ្មីចាប់ពីខែកក្កដា ឆ្នាំ២០២២

(បាសេឡូណា)៖ Camp Nou ដែលជាស្តាតរបស់ក្លិបបាល់ទាត់អាជីព FC Barcelona នឹងត្រូវបានប្តូរឈ្មោះថ្មីទៅជា «Spotify Camp Nou» វិញចាប់ពីខែកក្កដា ឆ្នាំ២០២២ តទៅ នៅក្រោយពេលក្លិបនៅតំបន់កាតាឡាន់មួយនេះ ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនខាងលើរួចមក។


ក្រុមហ៊ុនរបស់ស៊ុយអែត Spotify ដែលបម្រើសាវាកម្មសារជាសំឡេង (Audio Streaming Service) បានក្លាយជាក្រុមហ៊ុនឧបត្ថម្ភទី១ ផងដែរដែលធ្វើការឧបត្ថម្ភទៅលើកីឡដ្ឋាន Camp Nou ដែលអាចផ្ទុកអ្នកទស្សនាប្រមាណជិត ១០ម៉ឺនាក់ក្នុងរយៈពេលវែង ដែលឈ្មោះរបស់ក្រុមហ៊ុននេះ នឹងត្រូវរំលេចឡើងនៅលើអាវផ្នែកខាងមុខរបស់ក្រុមបុរស-ស្រ្តី និងនៅលើអាវពាក់ហ្វឹកហាត់ទៀតផង។
ផ្អែកតាមវិទ្យុ Rac1 នៅ Catalan បានផ្សាយថា កិច្ចព្រមព្រៀងថ្មីរវាង FC Barcelona ជាមួយ Spotify គឺមានទំហំ ទឹកប្រាក់ប្រមាណ ២៣៥លានផោន ដ្បិតក្លិបអ្នកមានបុណ្យបានចាត់ទុកថា «ជាដៃគូសំខាន់ដំបូងសម្រាប់ក្លិប និងពិភពលោកពោរពេញដោយក្តីសប្បាយរីករាយ និងទស្សនាបាល់ទាត់ទាំងអស់គ្នាផងដែរ»។
សូមរំលឹកផងថា កាលពីឆ្នាំទៅ លោក Daniel Ek ស្ថាបនិកក្រុមហ៊ុន Spotify បានទិញភាគហ៊ុនក្នុងក្លិប Arsenal ផងដែរ ក្រោយទទួលបានការគាំទ្រពីអតីតកីឡាករក្លិបគឺលោក Thierry Henry, Dennis Bergkamp និងលោក Patrick Vieira រួចមក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram