នាព្រឹកព្រលឹមថ្ងៃទី០១ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធិផលផ្សេងទៀតនៅក្នុងខេត្ត មួយនេះ….
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំអង្គុយខាងមុខជាមួយអ្នកបើកបរពិនិត្យឃើញថា ពលរដ្ឋយើងភាគច្រើនគោរពច្បាប់ចរាចរណ៍ តែក៏នៅមានបងប្អូនមួយចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។ចំណែកការពាក់ម៉ាស់ការពារកូវីដ១៩
ពិនិត្យឃើញថាមានពាក់តិចតួចប៉ុណ្ណោះ»៕
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលមន្រ្ដីរាជការ ក្រុមការងារបច្ចេកទេសស្ថាបនាផ្លូវ ៣៤ខ្សែ ហេដ្ឋារចនាសម្ព័ន្ធ និងត្រួតពិនិត្យការងារស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រ ធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ ខេត្តនៃគំរូពហុបំណង នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ។


