បុរសម្នាក់ជិះម៉ូតូដួលអូសជាច្រើនម៉ែត្របោកក្បាលនឹងខឿនផ្លូវស្លាប់មួយរំពេច
ភ្នំពេញ: បុរសម្នាក់បោកក្បាលនិងខឿនផ្លូវ.ស្លា..ប់.នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូមួយគ្រឿងដួលខ្លួនឯងអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១២ និង ១០ នាទីយប់រំលងធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមិនា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវបេតុងអាកាសខ្ញុំ ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

សពជនរងគ្រោះ សុធា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1N-8514ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតដួលខ្លួនឯងអូសជាច្រើនម៉ែត្រឯរងគ្រោះបានបោកក្បាលនឹងខឿនផ្លូវបែកក្បាល.ស្លា..ប់.នៅនឹងកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់មកទំនាក់ទំនងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕



