ពិតជាគួរអោយអាសូរណាស់! កូនប្រុសតារាកំប្លែងនាយក្តិប ត្រូវរថយន្តបុកស្លាប់ ខណៈកំពុងរត់PassApp
ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាកូនតារាកំប្លែងនាយក្តិប បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្តមួយគ្រឿងបុកពេញ ទំហឹងបណ្តាលអោយរងរបួសធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្ឋជួយយកទៅមន្ទីរពេទ្យភ្លាមៗ ហើយបានស្លាប់ កាលពីម៉ោងជាង១១យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦Aនៅចំណុចស្ពានទី១ ជិតវត្តខ្ទរ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ បើយោងតាមសមត្ថកិច្ចក៏បានបញ្ជាក់ ប្រាប់ថាជនរងគ្រោះខាងលើនេះគឺជាកូនប្រុសបង្កើតតារាសំដែងនាយក្តិប។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ មានបុរសម្នាក់បានបើករថយន្តបង្កមួយគ្រឿងម៉ាកនីសាន់់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3961

បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណបើកមកដល់ចំណុចកើតបានជ្រុលបុកម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HR-8111

បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ពីមុខពេញទំហឹងបណ្តាលឲ្យកំពិតរងការខូចខាតផ្នែកខាងមុខបែកកញ្ចក់រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានរ៉េចង្កូតទៅបុកផើងផ្កានៅមុខផ្ទះប្រជាពលរដ្ឋបែកអស់ចំនួនមួយផើងថែមទៀត ចំណែកអ្នកបើកម៉ូតូកង់បីរងរបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយនាំយកទៅមន្ទីរពេទ្យ ប៉ុន្តែអកុសល ដោយសាររបួសធ្ងន់ធ្ងរពេកបានផុតដង្ហើមទៅហើយ។

ក្រោយពេលកើតហេតុម៉ូតូនឹងរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕
