ម៉ូតូនិងម៉ូតូបុកគ្នាហេីយត្រូវរថយន្តមកបុកបន្ថែមរបួស១ស្លាប់២

ភ្នំពេញ: ម៉ូតូមួយគ្រឿងបេីកបរដោយបុរស់ចំណាស់ម្នាក់បានបុកជាមួយម៉ូតូមួយគ្រឿងទៀតបេីបរដោយយុវជនម្នាក់រួមដំណេីរដោយនារីម្នាក់បណ្តាលអោយបុរសចំណាក់..ស្លា..ប់..ភ្លា.មៗចំណែកភាគីម្ខាងទៀតរងរបួសស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកបុកបន្ថែមបណ្តាលអោយ..ស្លា..ប់..យុវជនអ្នកបេីកបរចំណែកនារីរួមដំណេីររងរបួ.ស.ធ្ងន់.រីឯរថយន្តបន្ថែមល្បឿនរត់បាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង ១០នាទី ទី០៣ មិនា ឆ្នាំ២០២២តាមបណ្តោយផ្លូវរោងចក្រស្រាបៀថៃហ្គឺ សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ត្រង់ចំណុចក្បែ ស្ថានីទូរទស្សន៍ហង្សមាស។

សពជនរងគ្រោះឈ្មោះ អុឹងគីមឆាយ អាយុ ១៩ ឆ្នាំ ជាសិស្សនៅវិទ្យាល័យ ហ៊ុនសែន សេរីភាព ទីលំនៅ ស្ថិតនៅ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល ភាគីម៉ូតូ ឌ្រីមសង់ ២០២២ ចំណែកសពម្ខាងទៀតភាគីម៉ូតូ ប៊ីត និងជនរងគ្រោះជានារីរួមដំណេីជាមួយម៉ូតូឌ្រីមសង់មិនស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកេីតហេតុគេបានឃេីញភាគីម៉ូតូឌ្រីមសង់ សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1IZ 4744 បេីកបេីរដោយជនរងគ្រោះខាងលេីនិងរួមដំណេីរដោយនារីម្នាក់ ធ្វេីដំណេីរទិសដៅពីជេីងទៅត្បូង ភ្លាមៗស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកប៊ីត ពណ៌ក្រហមលាយសរស្លាកលេខ កំពង់ធំ 1S 4827 បេីកបរដោយបុរស់ចំណាស់ម្នាក់ធ្វេីដំណេីរទិសដៅស្របគ្នាក្នុងស្ថានភាពស្រវឹងបានបុកម៉ូតូឌ្រីមសង់ពីក្រោយពេញទំហឹងបណ្តាលអោយ..ស្លា..ប់..ភ្លាមៗ ចំណែកភាគីម៉ូតូឌ្រីមសង់រងរបួសភ្លាមៗស្រាប់តែមានរថយន្តទំនេីបមួយគ្រឿងមិនស្គាល់ម៉ាកធ្វេីដំណេីរបញ្រ្ចាស់ទិសពីត្បូងមកជេីងមកបុកបន្ថែមបណ្តាលអោយយុវជនអ្នកបេីបរភាគីឌ្រីមសង់ស្លាប់ភ្លាមៗ ឯនារីរួមដំណេីររងរបួសធ្ងន់ធ្ងរ។

ក្រោយកេីតហេតុនារីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះ ចំណែកសាកសពបុរសចំណាស់ត្រូវបានដឹកចេញពីកន្លែងកេីតហេតុបាត់ សាកសពយុវជនភាគីម៉ូតូឌ្រីមសង់ក្រោយធ្វេីកំណត់ហេតុសម្ថកិច្ចប្រគល់អោយគ្រួសារយកទៅធ្វេីបុណ្យរីឯម៉ូតូសម្ថកិច្ចវាស់វែងយកទៅរក្សាទុកនិងស្រាវជ្រាវរករថយន្តទំនេីបុកបន្ថែមមកទទួលខុសត្រូវចំពោះមុខច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram