ពេលនេះតុលាការខេត្តព្រះសីហនុ ចេញដីកាបង្កាប់ឲ្យចាប់ខ្លួនលោក ញ៉ក់ គឹមតុង សង្ស័យជាមេខ្លោង ពាក់ព័ន្ធនិងការបង្ករភាពអនាធិបតេយ្យ លើដីតំបន់ហាមឃាត់ពយម៉ាចូវ
(ខេត្តព្រះសីហនុ)៖ ថ្មីៗនេះជនជាប់សង្ស័យជាច្រើននាក់ ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ឃាត់ ខ្លូនពាក់ព័ន្ធបង្ករ ភាពអនាធិតេយ្យ រំលោភបំពានលើដីតំបន់ ហាមឃាត់ ដែនគម្រ បព្រៃឈើឆ្នាំ ២០០២ ពយម៉ាចូវ ហើយត្រូវបានគេដាក់ការសង្ស័យទៅលើលោកញ៉ក់ គឹមតុងថា ជាមេខ្លោងក្នុងរឿងនេះ ដោយស្ថិតក្នុងភូមិ គគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបាន បញ្ជាក់ថាច្បាប់គឺជាច្បាប់ មិនអាចលើកលែងបាន និងបន្តអនុវត្តន៍ទៀត ខណៈមានសេចក្តីរាយការ ថាជននេះបាន ដឹកនាំប្រមួលផ្តុំគ្នាបង្កើត បក្ខពួក ចូលទៅរំលោភបំពានលើដីតំបន់ ហាមឃាត់ ជាដីស្ថិតក្នុង ដែនគម្របព្រៃឈើ ឆ្នាំ ២០០២ ជាដីរបស់ រដ្ឋ ព្រម ទាំងបានបង្ករទំនាស់ វាយកាប់ចាក់ដណ្តើមកាន់កាប់ដី យ៉ាងអនាធិតេយ្យ រហូត មានការ ប្រើ ប្រាស់ អាវុធ ផងដែរ។
គួរបញ្ជាក់ផងដែរថា ដីតំបន់ពយម៉ាចូលស្ថិតក្នុងភូមិ គគី ឃុំ បិត្រាំង ស្រុកព្រៃនប់ ចំណុច តំបន់ កើត ហេតុ ខាងលើនេះ គឺជាតំបន់ដែល រាជរដ្ឋាភិបាលបាន សម្រេច ដាក់ក្នុងគម្រោង អភិវឌ្ឍន៏ ទេសចរណ៍នាគរាជ រូចរាល់ អស់ ហើយ ដោយ គម្រោង នេះ មានវិសាលភាព គ្របដណ្តប់ទៅលើតែដី ស្ថិតក្នុង ផែនទី គម្របព្រៃ ឈើឆ្នាំ ២០២០ តែ ប៉ុណ្ណោះ តែអ្វីដែលគួរកត់សម្គាល់ គម្រោង ទេសចរណ៏នាគរាជនោះរហូតមកដល់ពេលនេះ ហាក់មិនទាន់ មាន ការចាប់ផ្តើមនៅឡើយទេ តែផ្ទុយទៅវិញបច្ចុប្បន្នគេពិនិត្យឃើញថាដីតំបន់ខាងលើ នេះត្រូវ បានចូលកាន់កាប់ គ្រប់គ្រងពីសំណាក់ក្រុមអនាធិបតេយ្យដោយខុសច្បាប់ អស់ទៅហើយមិនមានដី ចំណុចណានៅទំនេរ នោះ ឡើយ៕





