ចោរលួចដីគេហើយប្ដឹងម្ចាស់ទៅកាន់តុលាការទៀត ហើយច្បាប់មិនទាន់ចាត់ការបុគ្គលនេះទៀត …
(ខេត្ដព្រះសីហនុ) ៖ អតីតព្រះរាជអាជ្ញាម្នាក់ បានលួចដីលោក ប៊ុន ម៉ៅ ដែលមានដីធ្លីនៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ ហើយប្ដឹងម្ចាស់ដីស្របច្បាប់ទៅកាន់តុលាការទៀត ដែលមិនក្លាចញញើតអ្វីបន្ដិចសោះ។
តាមការផ្ដល់ព័ត៌មានមកកាន់អង្គភាពព័ត៌មាន CPNS ជនរងគ្រោះបានឲ្យដឹងថា ដីនេះលោកមានប្លង់កម្មសិទ្ធត្រឹមត្រូវ ប៉ុន្ដែអតីតព្រះរាជអាជ្ញាម្នាក់ បានប្រើល្បិចស្វាស៊ីបាយលាបមាត់ពពែមកលើគ្រួសារគាត់ទៅវិញ។
ជនរងគ្រោះមិនសុខចិត្តទេ ហើយបក្ខពួករបស់អតីតព្រះរាជអាជ្ញារូបនេះក៏មិនអាចរួចខ្លួនបានដែរ ព្រោះឯកសារមានមូលដ្ឋានច្បាស់លាស់ក្នុងការចោទប្រកាន់ ប៉ុន្ដែមិនអាចចាត់ការបាន ដោយសារមានអ្នកច្បាប់កាងពីក្រោយ។
ករណីនេះបានបន្លាយពេលជាយូណាស់មកហើយ ដែលមិនអាចចាត់វិធានការណ៍លើអតីតព្រះរាជអាជ្ញាគឃ្លើនបានទេ ឯជនរងគ្រោះកំពុងទន្ទឹងចាំលទ្ធផលយ៉ាងអន្ទះសារ សង្ឃឹមថា យុត្ដិធម៌នឹងមានសម្រាប់ជនរងគ្រោះ។
អ្នកលួចដីគេលួច គួរតែពិចារណាលើទង្វើររបស់ខ្លួន កុំចេះតែដើរលួចដីគេ និងធ្វើស៊ីគេបានងាយស្រួលពេក បើអាចមកសម្របសម្រួលជាមួយជនរងគ្រោះទើបល្អ ជៀសវាងជាប់កម្មទៅថ្ងៃក្រោយ៕




