ប្រេស៊ីល នៅលំដាប់ទី២ ជាប្រទេស ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ!
(អន្តរជាតិ)៖ មកដល់ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ប្រទេសប្រេស៊ីល បានឡើងមកនៅលេខរៀងទី២ ជាប្រទេស ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ។ តាមវេបសាយ worldometers.info គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៤៩.១១៣នាក់ ស្លាប់ ២២១៦៥នាក់ និងមានអ្នកព្យាបាលជាសះស្បើយ ១៤២.៥៨៧នាក់។ ក្នុងរយៈពេល ១ថ្ងៃចុងក្រោយនេះ ប្រេស៊ីល មានអ្នកឆ្លងថ្មី ១៧១៥នាក់ និងស្លាប់ ១៥២នាក់។
ដោយឡែក សហរដ្ឋអាមេរិក នៅតែបន្តជាប្រទេស រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមម៉ោង ១០ព្រឹក ម៉ោងនៅប្រទេសកម្ពុជា នាថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ អាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១.៦៦៦.៨២៨ នាក់ ស្លាប់ ៩៨.៦៨៣ នាក់ និងព្យាបាលជាសះស្បើយ ចំនួន ៤៤៦.៩១៤នាក់។
រីឯរុស្ស៊ី នៅលំដាប់ទី៣ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣៥.៨៨២នាក់ ស្លាប់ ៣.៣៨៨នាក់ និងព្យាបាលជាសះស្បើយ ១០៧.៩៣៦នាក់។
បើសរុបទៅ នៅទូទាំងពិភពលោក មកដល់ម៉ោង ១០ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ៥.៤០៣.៩៧៩ នាក់ ស្លាប់ ៣៤៣.៩៧៥នាក់ និងព្យាបាលជាសះស្បើយឡើងវិញ ២.២៤៧.២៣០នាក់។ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងថ្មី ៦.០២៩នាក់ និងស្លាប់ ៣៦៧នាក់៕



