ជិះម៉ូតូលឿនដូចហោះជ្រុលទៅបុករថយន្តកំពង់ឈប់ស្តុបពីក្រោយបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលបាក់ករ ស្លាប់គួរឲ្យរន្ធត់ចោលប្រពន្ធនិងកូនឲ្យកំព្រា បន្ទាប់ពីជិះម៉ូតូចេញធ្វើការត្រឡប់ទៅផ្ទះជិះក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទ រថយន្តពីក្រោយកំពង់តែឈប់ស្តុបពេញទំហឹង។
ហេតុ ការណ៍ នេះកេីត ឡេីងកាលវេលា ម៉ោង ៩យប់ និង២០នាទីយប់ថ្ងៃអង្គារ ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅចំណុចស្តុប វត្ត ស្លែង តាមបណ្ដោយផ្លូវ ជាតិ លេខ ៣ ក្នុងភូមិ វត្ត ស្លែង សង្កាត់ ពងទឹក ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។

សព ជនរងគ្រោះ មានឈ្មោះ ម៉ៅ ចិត្ត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាង ជួសជុល រថយន្ត ស្នាក់នៅ ផ្ទះ ជួល ភូមិ បឹង ធំ សង្កាត់ ប្រទះ ឡាង ខណ្ឌ ដង្កោ មាន ស្រុក កំណើត ភូមិ កណ្ដាលកេីប ឃុំ រលាំង គ្រេីល ស្រុក សំរោង ទង ខេត្ត កំពង់ ស្ពឺ ជិះ ម៉ូតូ ម៉ាក ហុងហុងដាឌ្រីមC125 ស៊េរី ឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1HI.3293 មធ្យោបាយ ធ្វើ ដំណើរ ។ ដោយ ឡែក អ្នក បេីក បរ រថយន្ត វិញ មានឈ្មោះ ហ៊ុយ ឡេង ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ បេីក បរ រថយន្ត មាន ស្រុក កំណើត នៅខេត្ត ព្រះ សីហនុ ក្រុងកំពង់សោម ជា អ្នក បេីក រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹក ប៊ិច ពាក់ ស្លាក លេខ ព្រះសីហនុ 2A.8056 មធ្យោបាយ ដូច គ្នា ។

តាមប្រភពពី កន្លែង កើត ហេតុ បានអោយ ដឹង ថា មុន ពេល កេីតហេតុ គេបាន ឃើញ បុរស ម្នាក់ បបានបេីករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹក ទំនិញ ចំណុះ១តោន កន្លះ ពណ៌ទឹក ប៊ិច ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៣ ក្នុង ទិសដៅ ពី លិច ទៅ កេីត លុះមកដល់ចំណុចកេីតហេតុខាងលើ ក៍ឈប់រង់ចាំភ្លេីងស្តុបខៀវ ហើយ គាប់ ជួន ពេល នោះ ដែរ ក៍ស្រាប់តែមានបុរស ម្នាក់ ជា ជនរងគ្រោះ បាន ជិះ ម៉ូតូ ម៉ាក ហុងដាឌ្រីម បាន ធ្បានធ្វើដំណើរក្នុងទិសដៅស្របគ្នានជិះក្នុងល្បឿនលឿនបានជ្រុល ទៅ បុក និង គូទរថយន្ត ពី ក្រោយ កំពុងតែឈប់ភ្លើងស្តុបពេញ ទំហឹង បណ្តាល ឲ្យ បែក ក្បាល និង បាក់ ក ស្លាប់ នៅ កន្លែង កើត ហេតុ យ៉ាង អណោចអធ័ម។

ដោយ ឡែក ខាង រថយន្ត វិញ រងការខូចខាតវៀចកាងផែ្នក ខាង ក្រោយ ភ្លាមៗ នោះ ដែរ អ្នក បេីក បរ ក៍ត្រូវ សមត្ថកិច្ច ដែលយាមគោលដៅឃាត់ ខ្លួនទុករងចាំប្រគល់ឲ្យសមត្ថកិច្វជំនាញក្រុង។

ក្នុង ហេតុការណ៍ នេះ ដែរ បន្តិច ក្រោយ មក សមត្ថកិច្ច ក៍បានធ្វើទាក់ទងសាច់ញ្ញាតិមកដល់ កន្លែង កេីតហេតុ ហេីយបានប្រាប់អ្នកសារព័ត៌មានថាជនរងគ្រោះ រងគ្រោះ បានចេញ ពី ធ្វើ ការ គោលបំណងត្រឡប់ ទៅ ផ្ទះ វិញ ក៍ជួប គ្រោះ ថ្នាក់ ចរាចរណ៍ បែបនេះ។

ក្រោយ ពេល កេីតហេតុ សមត្ថកិច្ច ក៍បាន ធ្វើ លិខិត ប្រគល់ សព អោយ សាច់ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី នៅ ស្រុក កំណើត ខេត្ត កំពង់ ស្ពឺ ចំនែក ម៉ូតូ និង រថយន្ត រួម ទាំង អ្នក បេីក បរ ត្រូវ សមត្ថកិច្ច ធ្វើ ការ វាស់ វែង យក ទៅ ការិយាល័យ នគរបាល ចរចរាចរណផ្លូវគោក នៃ ស្នង ការ ដ្ឋាន រាជធានី ភ្នំពេញ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram