បុរសម្នាក់បើកម៉ូតូយ៉ាងលឿនទៅបុកម៉ូតូរ៉ឺម៉កបណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់.ស្លា.ប់.ភ្លា.មៗ នៅនឹងកន្លែងកើតហេតុនៅខណ្ឌកំបូល
ភ្នំពេញ=ប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុករុឺម៉កពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៦និង៤០នាទី ព្រលប់ថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២ត្រង់ចំណុចមុខសាលាកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ ដោយជិះម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1S.5813និងម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកយ៉ាម៉ាហាសុីរ៉ុស ពណ៌លឿង គ្មានស្លាកលេខបើកបរដោយបុរស ម្នាក់ដឹកត្រីមួយគ្រឿង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុករុឺម៉កដឹកត្រីពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់.ស្លា.ប់.ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើករុឺម៉កបានរត់បាត់ ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងរងចាំដោះស្រាយគ្នានៅពីក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យអ្នកដឹកសពទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕



