រថយន្តទំនេីបស្លាកលេខក្រហម ខ.ម ប៉ះគ្នាជាមួយរថយន្តធន់ធំខូចខាតមួយចំហៀង

ភ្នំពេញ រថយន្តទំនេីបមួយគ្រឿងម៉ាក Camry hybrid ពណ៌សមួយគ្រឿងស្លាកលេខ ខ.ម ប៉ះទង្គិចនិងគៀគ្នាជាមួយរថយន្តដឹកទំនិញធន់ធំបណ្តាលអោយខូចខាតមួយចំហៀង។

ហេតុការណ៍កេីតឡេីងនាថ្ងៃទី 01 កុម្ភះ ឆ្នាំ២០២២ វេលាម៉ោង 08:05 នាទី តាមបណ្តោយផ្លូវ 217 សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកេីតហេតុពីប្រជាពលរដ្ធបានអោយដឹងថា កាលពីតំបូងគេបានឃេីញរថយន្តទាំង2គ្រឿង ធ្វេីដំណេីរស្របទិសគ្នាទិសដៅពីត្បូងមកជេីងតាមបណ្តោយផ្លូវ217 ចេញពីស្តុបស្ពានដែកចំការដូងដូចគ្នា លុះមកដល់មុខមន្ទីពេទ្យសួគា៍ក៏បានរ៉េចង្កូតប៉ះទង្គិចគ្នាតែម្តង បណ្តាលអោយរថយន្តទំនេីបពណ៌សរស្លាកលេខ ខេមរភូមិន្ទ 09 2-5640 រងការខូចខាតមួយចំហៀងខាងឆ្វេង ចំណែករថយន្តដឹកទំនិញធន់ធំមួយគ្រឿងទៀតស្លាកលេខ ព្រះសុីហនុ 3A 5009 មិនមានការខូចខាតទេ។

ក្រោយកេីតហេតុសម្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី២បានចុះមកដល់កន្លែងកេីតហេតុនិងអោយភាគីទាំងសងខាងសម្របសម្រួលបញ្ចប់រឿងនៅនិងកន្លែងកេីតហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram