ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែកុម្ភៈ ឆ្នាំ២០២២, អាចមានភ្លៀងធ្លាក់ពីកម្រិតពីខ្សោយទៅមធ្យម

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ៖

  • ពីថ្ងៃទី២-៣ ខែកុម្ភៈ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ
  • ពីថ្ងៃទី៤-៦ ខែកុម្ភៈ មានការកើតឡើងនូវឥទ្ធិពលពីរស្របគ្នា ពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម
  • ពីថ្ងៃទី៧-៨ ខែកុម្ភៈ ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ
    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
  • អាចមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភ: សីតុណ្ណភាពអប្បបរមា អាចពី១៩-២២°C គួបផ្សំនិងខ្យល់ក្នុងល្បឿនមធ្យម ។
    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
  • អាចមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភ: សីតុណ្ណភាពអប្បបរមា អាចពី១៨-២១°C គួបផ្សំនិងខ្យល់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។
    ៣៖ តំបន់មាត់សមុទ្រ
  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram