សន្និសីទសារព័ត៌មានស្តីពី ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានលើកពេលទៅថ្ងៃទី២៨ ខែមេសា…

ភ្នំពេញ៖ គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ.) ដែលគ្រោងនឹងរៀបចំសន្និសិទសារព័ត៌មានស្តីពី ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅវេលាម៉ោង ៩:០០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌ នោះ ត្រូវបានលើកពេលទៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វិញ។


លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា៖ សន្និសីទសារព័ត៌មាននោះនឹងប្រព្រឹត្តទៅ ដោយមានការចូលរួមជាវាគ្មិនតំណាងឱ្យយស្ថាប័នចំនួន ៥ រួមមាន ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ។


សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល ១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ផងដែរ។ សេចក្តីសម្រេចនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង០០:០០ ចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram