លោក អេង អូន បានចេញមុខបំភ្លឺជូនសាធារណជនបន្ទាប់ពីមាន បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយថា អភិបាលរងខេត្តកំពត ម្នាក់យករថយន្តរដ្ឋបញ្ចាំអោយលោកក្នុងតម្លៃ30000$គឺជារឿងមិនពិតនោះទេ…..
ខេត្តព្រះសីហនុ
នៅប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ ពីមានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏ដូចជានៅក្នុងបណ្ដាញសង្គមfacebookបានផ្សព្វផ្សាយអត្ថបទមួយ មានចំណងជើងធ្លាយថា អភិបាលរងខេត្តកំពតម្នាក់យករថយន្តរបស់រដ្ឋក្លែងបន្លំស្លាកលេខទៅបញ្ចាំអោយលោក អេង អូន ក្នុងតម្លៃ 3 0000$នោះគឺជារឿងមិនពិតនោះទេ។

ហើយលោកបានអះអាងថាការផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ រវាងលោកនិងលោក ហាស់ សុបិន ផ្ទាល់និងសូមឱ្យអ្នកសារព័ត៌មានគោរពវិជ្ជាជីវៈស្តីពីរបបសារព័ត៌មាន សូមសាធារណជនអានខ្លឹមសារលិខិតបំភ្លឺមានខ្លឹមសារដូចខាងក្រោមដូចតទៅ។ សូមអរគុណ ៕



