ក្រុមមន្រ្តីឧទ្យានុរក្សឧទ្យានជាតិវិរៈជ័យ បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿងមកមន្ទីរបរិស្ថានខេត្តរតនគិរី

ខេត្តរតនៈគីរី៖ កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រុមមន្រ្តីឧទ្យានុរក្សឧទ្យានជាតិវិរៈជ័យ បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿង ដែលក្រុមការងារដាក់ថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិ វីរៈជ័យ តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ចុងខែមេសា ឆ្នាំ២០២០ ដោយទីតាំងទី១ ដល់ទីតាំងទី៥ ត្រូវបានដាក់នៅតាមជើងភ្នំហៀង

ក្នុងភូមិសាស្រ្តស្ថិតតាមបណ្តោយព្រំប្រទល់ កម្ពុជា-ឡាវ និងទីតាំង៦ ដល់ទីតាំងទី១២ ត្រូវបានដាក់នៅទីតាំងភូមិសាស្ត្រស្ថិតតាមបណ្តោយអូរខាំផា។
តាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ គេទទួលបានលទ្ធផលដ៏មានសារៈសំខាន់ ដោយក្នុងនោះរួមមានសត្វព្រៃដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស ដូចជា ខ្លាពពក ខ្លាញីថ្មកែវ ប្រើស ឈ្លូស សត្វកែះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ និងសត្វស្លាបជាដើម។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram