ការប្រកួតរវាង Burnley និង Leicester ត្រូវបានពន្យារពេល ដោយសារខ្វះកីឡាករ

(ប៊ឺនលី)៖ ការប្រកួតក្នុងលីគ Premier League ដែលក្លិប Burnley ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Leicester City នៅថ្ងៃសៅរ៍សនេះ ត្រូវបានពន្យារពេល ដោយសារតែពួកគេខ្វះកីឡាករ ព្រោះតែមានករណីវិជ្ជមានកូវីដ១៩ និងរងរបួស។ នេះបើតាមការប្រកាសពីលីគ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។


«ក្រុមប្រឹក្សា Premier League បានទទួលយកសំណើរបស់ក្លិប Burnley ដោយសារក្លិបមិនមានកីឡាករគ្រប់គ្រាន់សម្រាប់ការប្រកួត (កីឡាករ ១៣នាក់ និងអ្នកចាំទីម្នាក់នៅក្រៅទីលាន)។ ដោយសារមានវិជ្ជមានកូវីដ១៩ និងរងរបួស» នេះបើតាមលីគបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។


នេះជាការប្រកួតលើកទី២០ ហើយក្នុងលីគ Premier League ដែលត្រូវបានពន្យារពេលក្នុងរដូវកាលនេះ ដោយសារករណីកូវីដ១៩ និងបញ្ហារបួស នៅតាមបណ្តាក្លិប។
Burnley កំពុងឈរនៅលំដាប់ទី១៨ ក្នុងលីគ មាន ១១ពិន្ទុក្រោយលេង ១៧ប្រកួត មាន ២ពិន្ទុពីតំបន់សុវត្ថិភាព។ ដោយឡែក Leicester កំពុងឈរនៅលំដាប់ទី១០ ក្នុងតារាងជាមួយ ២៥ពិន្ទុក្នុងដៃពី ១៨ប្រកួត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram