ប្រធានក្រុម Juventus កីឡាករ Chiellini នឹងអវត្តមានពីការប្រកួត ដោយសាររបួសកំភួនជើង

(រ៉ូម)៖ ប្រធានក្រុមបាល់ទាត់ Juventus កីឡាករ Giorgio Chiellini នឹងខកខានការប្រកួតប៉ះក្រុម Torino និងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយលីគ Champions League ដែលត្រូវប៉ះនឹងក្រុម Villarreal ដោយសារតែមានបញ្ហារបួសកំភួនជើង។ នេះបើតាមក្លិបអ៉ីតាលីមួយនេះ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។


កីឡាករវ័យ ៣៧ឆ្នាំរូបនេះត្រូវបានដូរចេញនៅនាទី៧៥ នៃការប្រកួតលីគ Serie A ឈ្នះក្នុងលទ្ធផល ២-០ លើក្រុម Hellas Verona កាលពីថ្ងៃអាទិត្យ។
ប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលីបានចេញផ្សាយថា កីឡាករលំដាប់អន្តរជាតិរបស់អ៉ីតាលីរូបនេះ នឹងអវត្តមានពីការប្រកួតប្រមាណ ៣សប្តាហ៍។
កីឡាករ Chiellini បានបង្ហាញខ្លួន ១៦ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Massimiliano Allegri ក្នុងរដូវកាលនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram