មន្ទីរបរិស្ថានខេត្តកំពង់ធំ និងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃបឹងពែរចុះល្បាត….

ខេត្តកំពង់ធំ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃបឹងពែរ និងរបៀងអភិរក្សជីវៈចម្រុះតំបន់ការពារធម្មជាតិ បានសហការគ្នាចុះល្បាតរួមទៅតាមពេលវេលាកំណត់ រយៈពេល ០៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅតាមភូមិសាស្ត្រគោលដៅ ដូចជា

ចំណុចក្រណប់នាងពៅ ចំណុចរោងយាយងិច ចំណុចវាលត្រពាំងជ្រៃ ចំណុចដំណាក់ធ្លក់ ចំណុចក្បាលហុងចំតិត ចំណុចច្បោះរាក់ ចំណុចដំណាក់មាន ចំណុចស្ពានច្រោក ចំណុចអ្នកតាកៃ ចំណុចក្បាលហុងកូនឆ្កែ និងចំណុចបន់អូរឡង់ ដោយបានឃាត់គោយន្តកន្រ្តៃយ៍ ០១គ្រឿង មានដឹកឈើជាប្រភេទឃ្នាបផ្តៀក និងក្តារកកោះ សរុបចំនួន ១,៨៩៦ម៉ែត្រគូប និងដកហូតរណាយន្ត ០១គ្រឿង យកមករក្សាទុកនៅស្នាក់ការព្រះអាទិត្យ។

ដោយឡែក នៅរបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន មន្ត្រីឧទ្យានុរក្សស្នាក់ការ៤៤ បានចុះល្បាតដល់តំបន់អូរថ្មគោល និងតំបន់ថ្នល់ស ឃាត់គោយន្ត ០៣គ្រឿង បម្រុងចូលដឹកអុសម៉ែត្រក្នុតតំបន់ការពារធម្មជាតិ និងដកហូតរណាយន្ត ០១គ្រឿង យកមករក្សាទុកនៅស្នាក់ការ៤៤។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram