រថយន្តស៊េរីទំនើបម៉ាក FORD RAPTOR ពាក់ស្លាកលេខកម្ពុជា បុកទ្រូវផ្លូវ ក្រឡាប់រងរកាខូតខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFORD RAPTORមួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ និងរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ១០ នាទីយប់ថ្ងៃទី ៥ ខែមករាឆ្នាំ ២០២២ នៅចំណុចមុខវិទ្យាល័យជាស៊ីម សាមគ្គី តាមបណ្ដោយផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFORD RAPTOR ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកម្ពុជាB-CH-007 ធ្វើដំណើរទៅដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបន្តិចបួងចង្កូតមិនទាន់ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង រងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនាំគ្នាជួយលើករថយន្តក្ឡាប់ផ្ងាមកវិញ។សំណាងល្អមើលអ្នកបើកបរមិនមានរងរបួស ។ក្រោយហេតុការភ្លាមៗគេឃើញមានរថយន្តមួយគ្រឿងបានមកដល់ហើយនាំអ្នកបើកបររថយន្តបង្កឡើងរថយន្តជិះចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram