ខ្សែបម្រើជប៉ុន Kawabe ចូលរួមជាមួយក្លិប Wolves ផ្លាស់មកពីក្លិប Grasshoppers

(ឡុងដ៍)៖ ខ្សែបម្រើអន្តរជាតិជប៉ុន កីឡាករ Hayao Kawabe បានចូលរួមជាមួយក្លិប Wolverhampton Wanderers របស់អង់គ្លេស ដោយផ្លាស់មកពីក្លិប Grasshoppers Zurich របស់ស្វីសលើកិច្ចសន្យារយៈពេល៣ឆ្នាំកន្លះ។ នេះបើតាមការឲ្យដឹងពីក្លិបលេងនៅលីគអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។


កីឡាករវ័យ២៦ឆ្នាំ បានក្លាយជាកីឡាករជប៉ុនដំបូងគេបានចុះកិច្ចសន្យាជាមួយក្លិប Wolves ក្រោយពេលចូលរួមជាមួយក្លិប Grasshopper បន្ទាប់ពីផ្លាស់មកពីក្លិប Sanfrecce Hiroshima កាលពីឆ្នាំមុន ហើយបានស៊ុតបញ្ចូលទី ៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៨ប្រកួត។
ក្លិប Wolves កំពុងស្ថិតនៅលេខរៀងទី៨ ក្នុងតារាងលីគ Premier League បន្ទាប់ពីយកឈ្នះលើក្រុម Manchester United ១-០ នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃចន្ទ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram