ឥទ្ធិពលព្យុះទីហ្វុង ឈ្មោះ Rai វាយប្រហារប្រទេសហ្វីលីពីន អ្នកស្លា.ប់កើនជាង៤០០នាក់

ហ្វីលីពីន ៖ ចំនួនអ្នកស្លា.ប់កើនឡើងដល់ជាង៤០០នាក់ហើយ ដោយសារព្យុះទីហ្វុង ឈ្មោះ Rai (Odette) គឺជាព្យុះទី១៥ និងព្យុះដ៏ខ្លាំងក្លាបំផុត ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន ក្នុងឆ្នាំនេះ បើយោងតាមប្រភពទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានអំពាវនាវឲ្យមានការផ្គត់ផ្គងស្បៀងអាហារ និងសម្ភារជាជម្រកបន្ថែមទៀត បន្ទាប់ពីរងការវា.យប្រហារ ដោយព្យុះអស់រយៈពេលជិត ២សប្តាហ៍មកហើយ ។


ប្រធានគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Ricardo Jalad បាននិយាយថា ចំនួនអ្នកស្លា.ប់កើនដល់ ៤០៥នាក់ ដែលភាគច្រើនស្លា.ប់ដោយសារល.ង់ទឹក ការបាក់រលំដើមឈើ និងការរអិលបាក់ដី ។ មនុស្សចំនួន៨២នាក់ កំពុងបាត់ខ្លួន និង១.១៤៧នាក់ទៀត បានរងរបួសធ្ងន់ស្រាល ។


លោកបន្ថែមថា ផ្ទះសម្បែងជាង ៥៣០.០០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ខណៈដែលការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងកសិផល មានទំហំជាទឹកប្រាក់ប្រមាណជា ៤៥៩លានដុល្លារអាមេរិក ។
ទិន្នន័យរបស់រដ្ឋាភិបាល ក៏បានបង្ហាញថា ព្យុះទីហ្វុង Rai បង្កផលប៉ះពាល់ដល់ប្រជាជនជិត ៤,៥លាននាក់ រួមមានមនុស្សជាង ៥០០.០០០នាក់ រកទីជម្រកនៅមណ្ឌលភៀសខ្លួន ។ ព្យុះទីហ្វូងនេះ បន្សល់ទុកនូវការបំផ្លិចបំផ្លាញក្នុងខេត្តជាច្រើន ។
កាលពីឆ្នាំ២០១៣ ព្យុះដ៏ខ្លាំងក្លាមួយឈ្មោះ Haiyan បានបោកបក់មកលើប្រទេសហ្វីលីពីន បណ្តាលឲ្យមនុស្សចំនួន ៦.៣០០នាក់ បាត់បង់ជីវិត ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram