ទូកឈើដឹកឈើក្រហមប្រភេទគ្រឿងផ្ទះមូយគ្រឿងគឿងថ្មទៅមុខលែងរួចទើបកម្លាំងអាវុធហត្ថ បង្ក្រាបបាន សង្ស័យអាចប៉ះពាល់ដល់ប្រយោជន៍បុគ្គល….

ខេត្តក្រចេះ៖ ក្រោយពីមានបទបញ្ជាផ្ទាល់ពីគណ:អភិបាលខេត្តក្រចេះ ឯ/ឧ វ៉ា ថន ដើម្បីអោយតាមបណ្តាស្រុកនិមួយៗចុះធ្វើការបង្ក្រាបរាល់បទល្មើសទូរទាំងខេត្ត និងបង្ក្រាបអ្នកសារព័ត៌មានអនាធិប្បយរយ្យនៅតាមដងផ្លូវនាពេលកន្លងមកនេះហាក់បីដូចជាមិនមានប្រសិទ្ធិភាពនោះទេ គឺបង្ក្រាបនិងអោយធ្វើកិច្ចសន្យាបានចំពោះតែអ្នកសារព័ត៌មានតែប៉ុណ្ណោះ រឿងបទល្មើសព្រៃឈើវិញនោះគឺនៅតែមានជារៀងរាល់យប់ថ្ងៃមិនថាតាមដងផ្លូវគោកឬផ្លូវទឹកនោះទេ។


ជាក់ស្តែងយប់ថ្ងៃទី១៧,០៥,២០២០នេះគឺមានទូកឈើមួយគ្រឿងចុះមកពីខេត្តស្ទឹងត្រែងតាមដងទន្លេមេគង្គរហូតមកគឿងថ្មរទៅមុខលែងរួចនៅចំណុចភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប ខេត្តក្រចេះ លុះព្រឹកឡើងនៅពេលព័ត៌មានចុះថតផ្សាយទើបកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៦ចុះទៅចាប់បង្ក្រាបបាន ។


ឈើដែលកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៦បង្ក្រាបបាននោះជាប្រភេទឈើក្រហម គ្រឿងផ្ទះ ដែលមានចំនួនប្រហែលជា៥ម៉ែត្រគូប(មិនទាន់វាស់វែង)។


មហាជនទូរទៅដាក់ការសង្ស័យថាប្រហែលជាសម្ថកិច្ចត្រូវសំណែនរបស់ឈ្មួញដឹកជញ្ជូនឈើទាំងអស់នេះហើយមើលទៅបានជាបទល្មើសចុះមកទាំងទូកប៉ុណ្ណឹងហើយនៅតែធ្វើដំណើរបានយ៉ាងរលូនបែបនេះ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram