បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងបញ្ជាគ្រឿងចក្រកាយប្រឡាយទប់ទឹក ប៉ះចំមីនតោន នៅខេត្ត ព្រះវិហារ….
ខេត្តព្រះវិហារ៖ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អ្នកបញ្ជាគ្រឿង (អេស្កា) ម្នាក់ បានរងរបួសធ្ងន់
ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យណៈកំពុងបើកគ្រឿងចក្រកាយទំនប់ទប់ទឹកស្រាប់តែកាយចំមីនតោនបណ្តាលឱ្យផ្ទុះកក្រើកឡើង។
បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងបញ្ជាគ្រឿងចក្រកាយប្រឡាយទប់ទឹក ប៉ះចំមីនតោន នៅព្រះវិហារ
មុនពេលកើតហេតុជនរងគ្រោះបានបើកគ្រឿងចក្រ កាយទំនប់ទប់ទឹក ក្នុងដីស្រែមួយកន្លែង លុះពេលកាយរួចក៏បើកចេញមកវិញ ប៉ុន្តែចៃដន្យ ក៏ឃើញទំនប់ដែលកាយរួចនោះមានទឹកហូរជ្រាបដដែល ក៍ឈប់គ្រឿងចក្រកាយដី បិទម្តងទៀត ក៏ប៉ះចំមីនតោនបណ្តាលឱ្យផ្ទុះកក្រើកឡើងតែម្តងទៅ។
ហេតុការណ៍ផ្ទុះមីនតោននេះ បណ្តាលឱ្យជនរងគ្រោះមានឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកបររងរបួសធ្ងន់ ត្រូវបាននាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកគ្រឿងចក្រ រងការខូចខាតផងដែរ៕




