ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម….

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុកបុកម្នេញ ឬទណ្ឌកម្ម

និងជាប្រធានគណៈកម្មការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៊ុន ហុន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិក្សាទៅលើច្បាប់នៃបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម ដោយសារពាក់ព័ន្ធជាមួយកម្ពុជា ជារដ្ឋភាគីហត្ថាលេខីនៃអនុសញ្ញាស្តីពីការប្រឆាំងការធ្វើទារុណកម្ម យោងតាមស្មារតីនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក៏បានអនុញ្ញាតឱ្យបង្កើតគណៈកម្មធិការមួយដែលយើងនឹងពិភាក្សាបន្តិចទៀតនេះ។

សូមជម្រាបថា ច្បាប់នេះមានគោលបំណងបង្កើតគណៈកម្មធិការជាតិប្រឆាំងទារុណកម្ម ដើម្បីធានាការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មដទៃទៀត ដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាបដោយដាក់វិធានការត្រួតពិនិត្យជាទៀងទាត់ នៅកន្លែងឃុំឃំាងនានា និងទីកន្លែងដែលជនទាំងឡាយណា ត្រូវបាន ឬអាចត្រូវបានដកហូតសេរីភាព។

ជាងនេះទៅទៀត ច្បាប់នេះ មានវិសាលភាពអនុវត្តនៅគ្រប់ទីកន្លែងឃុំឃាំងជនទាំងឡាយណា ត្រូវបានឬអាចត្រូវបានដកហូតសេរីភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram