ចោរគាស់ផ្ទះក្នុងបូរីពិភពថ្មីអាស៊ីអាគ្នេយ៍ចូលលួចលុយអស់ជាង១ពាន់ដុល្លារគេចខ្លួនដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា…
ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើយនៅវេលាម៉ោងប្រមាណ០១និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២០នៅចំណុចផ្ទះវីឡាលេខ45 ផ្លូវ02Aក្នុងបូរីពិភពថ្មីអាស៊ីអាគ្នេយ៍ ភូមិស្នែងរលើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីជនសង្ស័យបានធ្វើសកម្មភាពវាយបំបែកកញ្ចក់ទ្វារផ្ទះខាងក្រោយជាន់ផ្ទាល់ដីចូលទៅលួចលុយអស់ជាង១ពាន់ដុល្លារនៅជាន់់ទី៣ដែលជនជាតិចិនជួលស្នាក់នៅ បានសម្រេចគេចខ្លួនដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្ត៍ទឹកថ្លា។
តាមការរៀបរាប់ពីអ៊ុស្រីជាម្ចាស់ផ្ទះជួលបានឲ្យដឹងថាផ្ទះរបស់គាត់បានជួលទៅឲ្យជនជាតិចិនស្នាក់នៅទើបនិងបានជាងកន្លះខែប៉ុណ្ណោះ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតជនជាតិចិនដែរមកជួលផ្ទះស្នាក់នៅកន្លែងកើតហេតុមានគ្នាពីរនាក់ជាបុរសហើយមុនកើតហេតុនោះជនជាតិចិនទាំងពីរនាក់មិននៅក្នុងផ្ទះនោះទេបានចេញទៅក្រៅបាត់។
ប្រភពដដែរបានបន្តទៀតថាលុះមកម៉ោងកើតហេតុគេឃើញមានសន្តិសុខយាមនៅក្នុងបូរីនិងមានអ្នកបកប្រែក៍ដូចជាម្ចាស់បានមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងទៅជនរងគ្រោះហើយក៍មានការភ្ញាក់ផ្អើលថាមានជនសង្ស័យចូលលួចលុយអស់ជាង១ពាន់ដុល្លារបន្ទាប់មកជនរងគ្រោះមិនបានណ្តឹងសមត្ថកិច្ចនោះទេ។ លុះដល់វេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃដដែរ
ជនរងគ្រោះបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុក្រោយពិនិត្យរួចហើយសមត្ថកិច្ចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសមត្ថកិច្ចងាយស្រួលស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕










