ស៊យហើយ!!ជិះម៉ូតូមកឆក់ទូរស័ព្ទដៃភ្ញៀវជិះម៉ូតូកង់បី មិនបានសម្រេច ជនរងគ្រោះដៃស្អិតជាងទាញមកវិញ ក្រឡាប់កង់បី ប៉ះម៉ូតូបណ្តាលដួលប្រាវ ស្ទុះងើបឡើងដាល់ម្ចាស់កង់បីកណ្ដាលមុខមួយដៃ ត្រូវបានក្រុមអ្នករត់កង់បីដេញចាប់ជាប់ ស្វាគមន៍មួយប្រាវ រួចប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីជនជាតិវៀតណាមម្នាក់ ក្នុងចំណោម៣នាក់ ខណ:កំពុងជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះប្រតាយប្រតប់ទាញយកមកវិញ ក្រប្រឡាប់កង់បី ប៉ះម៉ូតូដួលប្រាវ ស្រាប់តែជនសង្ស័យងើបស្ទុះឡើង ដាល់កណ្ដាលមុខម្ចាស់កង់បីមួយដៃ ត្រូវបានម្ចាស់ម៉ូតូកង់បី ដេញចាប់ក្របួចជាប់ប្រគល់ជូនសមត្ថកិច្ច។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤៥ នាទីយប់ថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០២១នៅចំណុចមុខមន្ទីពេទ្យកុមារជាតិ តាមដងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះនួន សំណាង ភេទប្រុសអាយុ ២៦ ឆ្នាំមុខរបរអ្នកបើករថយន្ដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។ចំណែកនារីរងគ្រោះមិនស្គាល់អត្តសញ្ញាណជនជាតិវៀតណាម។តាមការរៀបរាប់ពីអ្នកបើកម៉ូតូកង់បី បានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HI-4055បានដឹកនារីជនជាតិវៀតណាមចំនួន ៣ នាក់ចេញពីខុនដូមួយកន្លែង នៅម្តុំផ្សារទួលសង្កែ មកព្រលានយន្តហោះពោធិចិនតុង ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IW-9395 ធ្វើដំណើរមកពីក្រោយហើយបានអែបម៉ូតូខាងស្ដាំដៃម៉ូតូកង់បី រួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iphone 12pro មួយគ្រឿងពីនារីជនជាតិវៀតណាម ម្នាក់មិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះទាញមកវិញ ទើបបណ្តាលឲ្យម៉ូតូកង់បី ប៉ះម៉ូតូជនសង្ស័យដួល ស្រាប់តែជនសង្ស័យស្ទុះងើបឡើងដាល់ម្ចាស់កង់បីមួយដៃចំកណ្តាលមុខ រួចរត់គេចខ្លួន តែត្រូវបានម្ចាស់កង់បីដេញចាប់ផ្អើលដល់អ្នករត់កង់បីដូចគ្មាមកដេញចាប់ទើបឃាត់បានរូចបានស្វាគមន៍មួយប្រាវទើបប្រគល់ជូនសមត្ថកិច្ច។ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងជនរងគ្រោះមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ។ចំណែកជនសង្ស័យសមត្ថកិច្ចធ្វើកំណត់ហេតុរូចបញ្ជូនបន្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram