បាត់ប្ដីច្រើនថ្ងៃពេកខលទូរសព្ទមិនលើកឆាតមិនតបទើបដឹងថាប្ដីប្រើល្បិចប្រមូលទ្រព្យចុះចោល
ព្រះសីហនុ
ជារឿងរ៉ាវមួយដល់ហួសចិត្តបន្តាប់ពី
លោកស្រីខេមបូរីដែលមានទីលំនៅរស់បច្ចុប្បន្ននៅភូមិអូរពពូលឃុំដំណាក់កន្ទួតខាងជើងស្រុកកំពង់ត្រាចខេត្តកំពតបានរៀបរាប់ទាំងណែនដើមទ្រូងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាលោកស្រីកំពុងតែមានវិបត្តិនៅក្នុងគ្រួសារបន្តាប់ពីប្ដីកំហូចបានចុះចោលលោកស្រីនិងបានយកទ្រព្យសម្បត្តិទៅមួយចំនួនដោយមិនបានប្រាប់មួយម៉ាត់ទាំងដែលលោកស្រីមិនមានកំហុសអ្វីទាំងអស់។លោកស្រីបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងបន្តរទៀតថាលោកស្រីបានរៀបការជាមួយឈ្មោះឆេងសាវឿនក្នុងអំឡុងឆ្នាំ2018ហើយប្តីរបស់គាត់ជាអ្នកស្រុកឆ្ងាយមានលំនៅ ភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលត្រូវជាប្ដីរបស់លោកស្រីតាមទំនៀមទម្លាប់ប្រពៃណីខ្មែរចំនួន 4 ឆ្នាំហើយដោយលោកស្រីមិនដែលបានគិតទាល់តែសោះថាប្ដីគាត់មានចិត្តពុទ្ធត្បុតក្បត់លោកស្រីយ៉ាងដូច្នោះទេ

ទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះលោកឆេងសារឿនត្រូវជាប្តីរបស់គាត់បានពិនិត្យមើលការងារម៉ៅផ្ទះគេនៅផ្សារវាលរេញតែចំឡែកខុសសព្វដងលោកស្រីបានព្យាយាមខលទូរសព្ទទៅលោកឆេងសារឿនជាច្រើនដងលោកឆេងសាវឿនមិនព្រមលើកទូរសព្ទលោកស្រីនោះទេលោកស្រីក៏ឆាតតាម messengerលោកឆេងសាវឿនចូលមើលក៏ប៉ុន្តែមិនឆ្លើយតប។
ទើបលោកស្រីដឹងថាប្ដីគាត់បានប្រមូលទ្រព្យសម្បត្តិចុះចោលគាត់បាត់ហើយនិងបានយកឡានម៉ាកសាំយ៉ុងពណ៌ស ផ្លាកលេខ ភ្នំពេញ 2u 45 11 មួយគ្រឿងនិងទ្រព្យសម្បត្តិមានតម្លៃមួយចំនួនទៀតទៅជាមួយផងដែរទោះជាយ៉ាងណាលោកស្រីបានប្រាប់អ្នកសារព័ត៌មានថាលោកស្រីនឹងប្ដីរបស់គាត់ពុំដែលមានការប្រកែកគ្នានោះទេហើយគាត់រឹតតែមិនជឿទៅទៀតថាប្ដីរបស់គាត់ដាច់ចិត្តចុះចោលគាត់និងប្រមូលយកទ្រព្យសម្បត្តិមួយចំនួនទៅទុកឱ្យគាត់នៅជំពាក់បំណុលធនាគារម្នាក់ឯងតើហេតុអ្វីក៏ប្តីរបស់លោកស្រីដាច់ចិត្តទៅចោលគាត់នឹងយកទ្រព្យសម្បត្តិមួយចំនួនទៅចោលដោយមិនបានប្រាប់ម៉ាត់ទោះជាយ៉ាងណាលោកស្រីបានលើកឡើងថាបើក្នុងករណីប្ដីរបស់គាត់អស់ចិត្តអស់ថ្លើមនិងអស់និស្ស័យរស់នៅជាមួយនឹងគាត់ហើយសូមឱ្យប្តីរបស់គាត់មកបំពេញបែបបទតាមផ្លូវច្បាប់និងចែកផ្លូវគ្នាដើររៀងខ្លួនហើយពាក់ព័ន្ធនឹងទ្រព្យសម្បត្តិក៏ដូចជាឡានសូមឲប្ដីគាត់យកមកប្រគល់មកឱ្យគាត់វិញដើម្បីលក់ដោះបំណុលបើមិនដូចឆ្នោះទេលោកស្រីនឹងប្ដឹងទៅតាមផ្លូវច្បាប់ចំណែកលោកឆេងសុវឿនដែលត្រូវជាប្តីរបស់លោកស្រីខេមបូរីភ្នាក់ងារសារព័ត៌មានយើងមិនអាចសុំធ្វើការទំនាក់ទំនងបានទេដោយសារតែលេខទូព្ទចំនួន 2 ខ្សែខលមិនចូល។ពាក់ព័ន្ធនឹងករណីខាងលើនេះមិនខុសពីពាក្យចាស់ពោលថាឈើកោងវល្លិព័ទ្ធមនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀតហើយមិនតែប៉ុណ្ណោះលោកស្រីខែមបូរីបានប្រាប់ភ្នាក់ងារសារព័ត៌មានយើងថាបុគ្គលខាងលើជាមេការម៉ៅសំណង់ទៀតផងសូមបងប្អូនចំណាំមុខទុកសូម្បីតែគាត់ជាប្រពន្ធត្រូវបុគ្គលខាងលើនេះបោកយកទ្រព្យសម្បត្តិទៅហើយទម្រាំតែអតិថិជនមិនដឹងថាត្រូវគាត់បោកអស់ប៉ុន្មាននោះទេព្រោះមានម្ចាស់ផ្ទះមួយចំនួនដែលប្ដីរបស់គាត់មកធ្វើនោះបានខលមកប្រាប់គាត់ថាបានយកលុយម្ចាស់ផ្ទះមួយចំនួនដែរ។








